ខេត្តកំពង់ស្ពឺមានអ្វីខ្លះ?

១.ខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ក្រុងកំពង់ស្ពឺជាទីរួមខេត្តនៃខេត្តនេះ។ ខេត្តកំពង់សឺ្ពសិ្ថតនៅក្នុងតំបន់ខ្ពង់រាប និងព្រៃភ្នំមានប្រជារា្រស្តសរុប ៥៩៨ ៨៨២នាក់ ក្នុងនោះមានប្រុស ២៨៧ ៣៩២នាក់ ស្រី ៣១១ ៤៩០នាក់ ។ ជាភាគរយនៃប្រជារា្រស្តជា ស្រីមាន ៥២ភាគរយ ។ ខេត្តនេះ រួមមាន ៨ស្រុក ៨៩ ឃុំ និង ១៣១៩ ភូមិ ។ ចំនួន ប្រជារា្រស្តទូទាំងខេត្តនេះ សើ្មនឹង ៥,២ ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្ត របស់ខេត្តគឺ ៨៥ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ខ្ពស់ជាង ដង់ស៊ីតេកម្រិតជាតិ ដែលមានតែ 64នាក់ ។ ខេត្តកំពង់ស្ពឺត្រូវបានគេស្គាល់ថាជាខេត្តដែលសំបូរដើមត្នោតច្រើនជាងគេ។មានផ្ទៃដីសរុប ៧០១៧ គម២ ។ប្រជាជន =៥៩៨,៨៨២ (១៩៩៨)។ ដង់ស៊ីតេ =១០២ នាក់/គម២ ។ មាន៨ស្រុក៖ ១.ស្រុកបសេដ្ឋ ២.ស្រុកឱរ៉ាល់ ៣.ស្រុកសំរោងទង ៤.ក្រុងច្បារមនមាន ៥.ស្រុកគងពិសី ៦.ស្រុកឧដុង្គ ៧.ស្រុកភ្នំស្រួច ៨.ស្រុកថ្ពង ២.តំបន់ទាក់ទាញ និងរមណីយដ្ឋាន -សារមន្ទីរនរៈបូរី -អំពែភ្នំ -ឧទ្យានជាតិព្រះសុរាម្រិតកុសម(គីរីរម្យ) -រមណីយដ្ឋានគីរីរម្យ(ក្រោម) -រមណីយដ្ឋានល្អាងភ្នំចាស់ -ចំ...